Translate page with Google

Story Publication logo May 6, 2026

Indigenous Communities Are Worried About REDD+ Project Because There Hasn’t Been Enough Consultation (Khmer)

Country:

Authors:
A mining operation inside the Lumphat Wildlife Sanctuary.
English

Despite international criticism, carbon offset projects push forward in Cambodia.

author #1 image author #2 image
Multiple Authors
SECTIONS

Bunong Indigenous villagers from the community of Roya Leu, in Cambodia’s Mondulkiri province, stand in front of a community sign. The villagers are seeking to gain legal ownership of its land through an Indigenous Communal Land Title. Image by Sea Eung. 2025.

This article was originally written in Khmer and published in CamboJA News. The key points of this article are presented in English below, followed by the original version of the story. For a full English version of this article, please click on the “Translate page with Google” button on the upper right-hand side.


Key Points

  • Indigenous villagers in Cambodia's Mondulkiri province say a carbon offset project failed to consult with residents about a reforestation effort that overlaps with their ancestral land.
  • Members of eight Bunong Indigenous households said the community was not asked to consent to the reforestation project.
  • Villagers spoke of being blocked from attending REDD+ meetings by local officials, of project signs going up without consultation, and threats being made to those who did not support the initiative.
  • BirdLife International and NatureLife Cambodia, the NGOs implementing the REDD+ project, did not directly respond when asked what consultation it did with the Roya Leu Indigenous community regarding the reforestation project.

As a nonprofit journalism organization, we depend on your support to fund more than 170 reporting projects every year on critical global and local issues. Donate any amount today to become a Pulitzer Center Champion and receive exclusive benefits!


ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅរយ៉លើបារម្ភពីគម្រោងREDD+ ដោយសារខ្វះការពិគ្រោះយោបល់

នៅក្នុងវីដេអូមួយកាលខែកក្កដា ឆ្នាំ២០២៥ ប្រជាសហគមន៍ចំនួន ១៥នាក់ រួមជាមួយម៉ូតូរបស់ពួកគេបានឡោមព័ទ្ធស្លាកសញ្ញាដែលទើបនឹងដំឡើងថ្មី។ ពួកគេក៏ថតវីដេអូនៅលើទូរសព្ទរបស់ពួកគេផងដែរ។ ស្លាកសញ្ញាដែលគេដំឡើងនោះ មានតុបតែងដាក់ឡូហ្គោនិយាយពីគម្រោងឥណទានកាបូនរេដបូក (REDD+) នៃដែនជម្រកសត្វព្រៃលំផាត់។ តែយ៉ាងណា ក្រោយមក ស្លាកសញ្ញានោះត្រូវបានអ្នកស្រុកបកកម្ទេចចោលវិញ។ នេះបើយោងតាមសមាជិកសហគមន៍ជនជាតិដើមភាគតិចរយ៉លើ។ ពេលនេះស្លាកសញ្ញា នៅតែផ្ទាំងទទេមួយដែលប្រឡាក់ដោយភក់។

ទើបតែពីរខែមុននេះ អង្គការ NatureLife Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាល ហើយក៏កំពុងអនុវត្តគម្រោង REDD+ បានប្រកាសពីផែនការដាំដើមឈើឡើងវិញលើផ្ទៃដីទំហំដី​១ ៧០០ ហិកតា នៅក្នុងខេត្តមណ្ឌលគិរី តាមការស្នើសុំរបស់ក្រសួងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញនេះត្រូវបានផ្តល់មូលនិធិដោយគម្រោង REDD+។

គម្រោងដាំដើមឈើឡើងវិញនេះ ត្រួតស៊ីគ្នាជាមួយដីដែលសហគមន៍រយ៉លើ នៃភូមិមេម៉ុម ឃុំរយ៉ ស្រុកកោះញែក ស្របពេលដែលប្រជាសហគមន៍កំពុងព្យាយាមទទួលបានកម្មសិទ្ធិស្របច្បាប់តាមរយៈបណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិច (ICLT)។ ខណៈពេលដែលភូមិមេម៉ុមស្ថិតនៅជិតតំបន់គម្រោង REDD+ ភូមិនេះមិនមែនជាភូមិដៃគូគម្រោង REDD+ ក្នុងចំណោមភូមិចំនួន ១៦ ដែលតម្រូវឱ្យឆ្លងកាត់ដំណើរការយល់ព្រមដោយសេរី ជាមុន និងដំណើរការពិភាក្សាឱ្យបានគ្រប់គ្រាន់នោះទេ។

ប្រជាសហគមន៍ររយ៉លើចំនួនប្រាំបីនាក់ដែលអ្នកសារព័ត៌មានបានសម្ភាសន៍ និយាយថា សហគមន៍មិនត្រូវបានស្នើសុំការយល់ព្រមចំពោះគម្រោងដាំដើមឈើឡើងវិញដែលផ្តល់មូលនិធិដោយ REDD+ នោះទេ។ ពួកគេបាននិយាយអំពីការរារាំងមិនឱ្យចូលរួមកិច្ចប្រជុំ REDD+ ដោយមន្ត្រីមូលដ្ឋាន។ ពួកគេថាស្លាកសញ្ញាគម្រោងត្រូវបានដំឡើងដោយគ្មានការពិគ្រោះយោបល់ និងថែមទាំងមានការគំរាមកំហែងដល់អ្នកដែលមិនគាំទ្រគំនិតផ្តួចផ្តើមនេះ។


ស្លាកសញ្ញាស្វាគមន៍ដែលបានដំឡើងដោយមន្ត្រីគម្រោង REDD+ កាលពីឆ្នាំមុនត្រូវបានប្រជាសហគមន៍បកចោល នេះបើយោងតាមសមាជិកសហគមន៍រយ៉លើ ។ រូបភាពថត នៅខែសីហា ឆ្នាំ២០២៥។ រូបថតដោយ Leila Goldstein

គម្រោង REDD+ នៃតំបន់អភិរក្សសត្វព្រៃលំផាត់ លាតសន្ធឹងលើផ្ទៃដី ១៣០,០០០ ហិកតា នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ហើយស្ថិតនៅក្នុងព្រៃស្ងួតដ៏ធំបំផុតមួយនៅក្នុងតំបន់។ គម្រោង REDD+ លក់ឥណទានកាបូន ដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ទទួលបានការទូទាត់ពីក្រុមហ៊ុនធំៗ សម្រាប់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ។

ក្រសួងបរិស្ថានកម្ពុជា និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលជាដៃគូក្នុងប្រទេសរបស់អង្គការមិនមែនរដ្ឋាភិបាលសកល គឺអង្គការជីវិតសត្វស្លាបអន្តរជាតិបានចាប់ផ្តើមគម្រោងនេះក្នុងឆ្នាំ ២០១៩។ តាមរយៈការបញ្ឈប់ការកាប់ឈើខុសច្បាប់ ការទប់ស្កាត់ការពង្រីកវិស័យកសិកម្ម និងការចូលរួមជាមួយសហគមន៍មូលដ្ឋាន គម្រោងនេះកំណត់គោលដៅទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត និងកាត់បន្ថយការបំភាយឧស្ម័ន។

ប្រធានសហគមន៍រយ៉ដែលលើកកាន់តួនាទីបន្តពីលោក លីន ម៉ៅ គឺលោក ទូច គិន លើកឡើងថា៖ «ខ្ញុំដឹងតិចតួចណាស់អំពីគម្រោង REDD+»។

លោក​បន្តថា៖ «មន្ត្រីអនុរក្ស​របស់​ក្រសួង​បរិស្ថាន​បាន​ដំឡើង​ស្លាកសញ្ញា REDD+ នៅ​ចុង​ភូមិ។ ពួកគេ​មិន​បាន​បញ្ជាក់​ថា​តើ​មាន​ព្រៃឈើ​ប៉ុន្មាន​ហិកតា​សម្រាប់​គម្រោង REDD+ ឬ​មាន​ព្រៃឈើ​ប៉ុន្មាន​ហិកតា​សម្រាប់​សហគមន៍​នោះ​ទេ។ ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​អំពី​កន្លែង​ដែល​ត្រូវ​ដំឡើង​ស្លាកសញ្ញា។ គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាសហគមន៍ទេ»។

សមាជិកសហគមន៍រយ៉ម្នាក់ទៀត  លោក ថាម យ៉ាន អាយុ ៣៨ ឆ្នាំ បាននិយាយថា គាត់បានធ្វើឆ្លើយឆ្លងជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីគម្រោង REDD+ នៅកន្លែងកប់សពរបស់សហគមន៍ក្នុងឆ្នាំ ២០២៤។ នៅទីនេះ គាត់បាននិយាយថា មន្ត្រីទាំងនោះបានបដិសេធជាមួយគាត់ និងអ្នកភូមិដទៃទៀត ដោយបំបាក់ទឹកចិត្តពួកគេពីការស្វែងរកការចុះបញ្ជីដីសមូហភាពសហគមន៍ ហើយពួកគេប្រាប់ថា ការចុះបញ្ជីដីសមូហភាពនេះមិនផ្តល់ផលប្រយោជន៍ដល់សហគមន៍នោះទេ។

លោក​បានលើកឡើង​ថា៖ «យើង​អាច​លក់​គោ លក់​ក្របី​របស់​យើង​បាន ប៉ុន្តែ​យើង​មិន​អាចលក់​ដី​របស់​យើង​ទេ។ ប្រសិនបើ​យើង​កាត់​ដី​នោះ​ទៅ​ឲ្យ​ឯកជន​ធ្វើ​ជា​បណ្ណ​កម្មសិទ្ធិ​រៀងៗ​ខ្លួន​ពី ៥ ទៅ ១០ ហិកតា នោះ​នឹង​គ្មាន​អ្វី​សល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដើម្បី​អនុវត្ត​ការ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​តាម​បែប​ប្រពៃណី​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា​៖ «យើង​នឹង​ថែរក្សា​ព្រៃឈើ​របស់​យើង និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​របស់​យើង»។


លោក លោក_TOUCH Kin ស្ថាបនិកសហគមន៍ដើម បានចូលទស្សនាតំបន់បំរើសហគមន៍ក្នុងខែសីហា ឆ្នាំ 2025។ សហគមន៍កំពុងដាក់ពាក្យចុះឈ្មោះម្ចាស់ដីរួមសម្រាប់តំបន់ដែលគ្របដណ្តប់ដីស្នាក់នៅ និងដីស្នាក់នៅរបស់សហគមន៍។ រូបថតនេះបានថតនៅខែសីហា ឆ្នាំ 2025។ រូបថតដោយ Sea Eung។

សំណើរធ្វើប្លង់សមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅរយ៉លើ មានបញ្ចូលដីព្រៃកប់សពទំហំ ១០ ០០០ ហិកតា និងដីលំនៅដ្ឋាន ដែលជាដីដូនតាដែលពួកគេសង្ឃឹមថានឹងទទួលបានកម្មសិទ្ធិរួម។ ប៉ុន្តែដំណើរការធ្វើប្លង់សមូហភាពភ្ជាប់មកជាមួយនឹងឧបសគ្គជាច្រើនផ្នែករដ្ឋបាល ហើយមានសហគមន៍តិចតួចណាស់ដែលទទួលបានជោគជ័យក្នុងការទទួលបានការចុះបញ្ជីនេះ។

លោក យ៉ាន បាននិយាយថា លោកបានចូលរួមកិច្ចប្រជុំគម្រោង REDD+ នៅក្នុងភូមិរវាក់ដែលនៅជិតភូមិមេម៉ុមក្នុងឆ្នាំ ២០២៤។ លោកថា នៅទីនោះ មន្ត្រីបានព្រមានថា ការប្រឆាំងនឹងគម្រោង REDD+ នឹងមានផលវិបាកសម្រាប់សហគមន៍។ លោកបន្ថែមថា អ្នកភូមិត្រូវបានគេប្រាប់ថា ប្រសិនបើពួកគេឈូសឆាយដីនៅលើដីស្រែចម្ការរបស់ពួកគេ ពួកគេនឹងត្រូវចាប់ខ្លួន និងប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។

តែយ៉ាងណា អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថាប្រជាសហគមន៍ត្រូវបានរារាំងមិនឱ្យចូលរួមកិច្ចប្រជុំ ឬគំរាមកំហែងមិនគាំទ្រគម្រោងនេះ គឺជារឿង «ប្រឌិតធ្ងន់ធ្ងរ» និង «ពិបាកនិយាយណាស់» ពីព្រោះវាមិនស៊ីគ្នានឹងកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះ​ផ្ទាល់ ឬពាក្យបណ្តឹងដែលទទួលបានតាមរយៈបណ្ដឹងតវ៉ា។ អង្គការនេះបាននិយាយថា ខ្លួនមានគម្រោងពិនិត្យមើលការចោទប្រកាន់ទាំងនេះ។

អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ថ្លែងថា ខ្លួនកំពុងគាំទ្រគម្រោងដាំដើមឈើឡើងវិញ ពីព្រោះវាស្របនឹងគោលដៅរបស់ខ្លួនក្នុងការ «កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាទៅលើសហគមន៍ក្នុងតំបន់»។

អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា មិនបានឆ្លើយតបទេនៅពេលសួរថា តើខ្លួនបានធ្វើកិច្ចពិគ្រោះយោបល់អ្វីខ្លះជាមួយសហគមន៍ជនជាតិដើមភាគតិចរយ៉លើទាក់ទងនឹងគម្រោងដាំដើមឈើឡើងវិញ។

សេចក្តីថ្លែងការណ៍អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ដីសហគមន៍​រយ៉លើ ស្ថិត​នៅ​ខាង​ក្រៅ​តំបន់​គម្រោង REDD+។ វា​មិន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ដំណើរការ FPIC [ការ​យល់ព្រម​ដោយ​សេរី ជាមុន និង​ការពិភាក្សាឱ្យបាន​គ្រប់គ្រាន់] ទេ ហើយ​វា​ក៏​មិន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​សកម្មភាព​គម្រោង REDD+ ដែរ»។

អង្គការនេះបន្ថែមថា ដែនជម្រកសត្វព្រៃលំផាត់បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដែលកំណត់តំបន់ការពារ (ដែនជម្រកសត្វព្រៃ) ក្រោមព្រះរាជក្រឹត្យមួយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ អង្គការនេះសង្កត់ធ្ងន់ថា​ការទាមទារពាក់ព័ន្ធណាមួយគួរតែត្រូវស្នើទៅរដ្ឋាភិបាល ព្រោះការកំណត់នេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យជាផ្លូវការ។

សហគមន៍រយ៉ព្រួយបារម្ភាថា តំបន់​ដែល​មាន​ការ​លើក​ឡើង​ពី​គម្រោង​ដាំ​ដើមឈើ​ឡើង​វិញ​អាចត្រួត​ស៊ីគ្នា​ជាមួយ​ប្លង់ដីសមូហភាពរួម និងអាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​តំបន់​ការពារ​​ប្រសិនបើ​រដ្ឋាភិបាល​គ្រោង​ពង្រីក​ព្រំប្រទល់​ក្នុង​ឆ្នាំបន្ថែម។ ការណ៍នេះ ការពង្រីកតំបន់ការពារ​ជា​ចលនា​មួយ​ដែល​ត្រូវ​បាន​រិះគន់​ដោយ​អ្នក​អភិរក្ស​ចំពោះ​ការ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន។

ក្រសួងបរិស្ថានកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណួរដែលផ្ញើដោយ The Diplomat ទេ ប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងកំពុង «អនុវត្តការអនុវត្តច្បាប់យ៉ាងសកម្មដើម្បីការពារព្រៃឈើ» ដោយប្រើប្រាស់កិច្ចសហការអន្តរជាតិសម្រាប់ការអភិរក្សតាមរយៈកម្មវិធី REDD+ និងលើកកម្ពស់ការដាំដើមឈើដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជីវៈចម្រុះ។


ផែនទីសម្រាប់តាមដានគម្រោងព្រលិតព្រៃ រួមជាមួយផែនទីដីសហគមន៍។ គម្រោងព្រលិតព្រៃនេះមានការឧបត្ថម្ភពី REDD+។ អ្នកអាចយោងឯកសារផែនទីដីសហគមន៍ រូបភាពស្លាកសញ្ញាគម្រោងព្រលិតព្រៃ និងឯកសារគម្រោង REDD+។ ផែនទីដោយ Leila Goldstein

សមាជិកសហគមន៍រយ៉លើបង្ហាញក្ដីព្រួយបារម្ភចំពោះគម្រោង REDD+ និងកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ ដែលកំពុងគ្រប់គ្រងរួមគ្នាដោយក្រសួងបរិស្ថានកម្ពុជា ស្របពេលដែលប្រជាសហគមន៍មិនយល់ស្របទៅនឹងការលើកឡើងរបស់មន្ត្រីអនុវត្តគម្រោងនោះឡើយ។

ជាក់ស្ដែង នៅឆ្នាំ ២០២៤ ប្រជាសហគមន៍ម្នាក់ត្រូវបានចោទប្រកាន់ពីបទកាប់ដើមឈើ និងឈូសឆាយដីរដ្ឋ ហើយអ្នកភូមិចំនួន ១១ នាក់ត្រូវបានកោះហៅទៅតុលាការដើម្បីសាកសួរ។

ក្នុងករណីមួយទៀត លោក ភិន ង៉ូវ អាយុ ៣១ ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទឈូសឆាយដីរដ្ឋ​ តែអនុវត្តទោសត្រូវបានព្រួរ។

លោកង៉ូវ ប្រាប់អ្នកសារព័ត៌មាននៅផ្ទះដែលសាងសង់លើដីចម្ការនោះថា៖ «យើងបានកាន់កាប់ដីនេះអស់ជាច្រើនជំនាន់មកហើយ។ ឪពុកក្មេករបស់ខ្ញុំបានទុកវាឱ្យយើង [ង៉ូវ និងប្រពន្ធរបស់គាត់] ក្នុងឆ្នាំ ២០១៧» ។

នៅឆ្នាំ ២០២៤ គាត់ត្រូវបានកោះហៅទៅតុលាការខេត្តពីរដងពីបទឈូសឆាយដីរដ្ឋ។

លោកបន្ត​ថា៖ «ខ្ញុំ​បាន​ឈូស​ឆាយ​ដី​កន្លះ​ហិកតា​មុន​ពេល​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់។ ដីនេះ​ជា​ដី​ចម្ការវិលជុំ ​របស់​យើង ​ដែល​មាន​គុម្ព​ព្រៃ​តូចៗ​ដុះ​លើ ​ដែល​ខ្ញុំ​ត្រូវ​ការ​ឈូស​ឆាយ។ ពេល​ខ្ញុំ​ចូល​ខ្លួន​នៅ​តុលាការ តុលាការ​ថា​ខ្ញុំ​បាន​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ»។

បទពិសោធន៍របស់គាត់ដែលត្រូវបានកោះហៅទៅតុលាការបានធ្វើឱ្យគាត់ភ័យខ្លាចចំពោះការចាប់ខ្លួននាពេលអនាគត បើសិនគាត់ហ៊ានធ្វើស្រែចម្ការលើដីនោះទៀត ទោះបីដីនោះគ្រួសារគាត់ដាំដុះអស់ជាច្រើនជំនាន់មកហើយក៏ដោយ។

គម្រោង REDD+ បច្ចុប្បន្នកំពុងស្នើសុំការចុះឈ្មោះពីអង្គការផ្ដល់បណ្ណលក់កាបូនធំជាងគេបំផុតរបស់ពិភពលោកគឺ Verra មុនពេលគម្រោងអាចចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់។ អង្គការសត្វស្លាបអន្តរជាតិរំពឹងថាឥណទានកាបូននឹងត្រូវបានលក់ចេញសម្រាប់គម្រោងនេះចាប់ពីឆ្នាំក្រោយ ៕

កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែសម្រួលពីអត្ថបទជាភាសាអង់គ្លេសក្នុងទម្រង់ជាការស៊ើបអង្កេតដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្តី The Diplomat។ គម្រោងនេះត្រូវបានគាំទ្រដោយ Pulitzer Center និង Newsroom Cambodia។ រាយការណ៍បន្ថែមដោយ ទេព សួគានី។

ខេមបូចា ពុំទទួលខុសត្រូវចំពោះអត្ថន័យ និងខ្លឹមសារ ក្នុងអត្ថបទដែលបានស្នើសុំចុះផ្សាយជាភាសាខ្មែរនេះទេ។

RELATED TOPICS

yellow halftone illustration of an elephant

Topic

Environment and Climate Change

Environment and Climate Change
yellow halftone illustration of two construction workers moving a wheelbarrow of dirt

Topic

Extractive Industries

Extractive Industries
teal halftone illustration of a young indigenous person

Topic

Indigenous Rights

Indigenous Rights
yellow halftone illustration of two people standing back to back

Topic

Land Rights

Land Rights
a yellow halftone illustration of a truck holding logs

Topic

Rainforests

Rainforests

RELATED INITIATIVES

yellow halftone illustration of a logging truck holding logs

Initiative

Rainforest Reporting

Rainforest Reporting

Support our work

Your support ensures great journalism and education on underreported and systemic global issues