Translate page with Google

Journalist Resource August 26, 2022

ការផ្តោតពិសេស៖ ប្រទេសកម្ពុជា និងតំបន់មេគង្គ

Country:

Authors:
SECTIONS

មជ្ឈមណ្ឌល Pulitzer តាមរយៈមូលនិធិសារព័ត៌មាន Rainforest អាស៊ីអាគ្នេយ៍ (RJF) កំពុងទទួលពាក្យសុំជំនួយសម្រាប់អ្នកសារព័ត៌មានដែលរាយការណ៍នៅកម្ពុជា។ អ្នកសារព័ត៌មាន (អ្នកសារព័ត៌មានឯករាជ្យ ឬបុគ្គលិកសារព័ត៌មាន) និពន្ធនាយក និងអង្គការប្រព័ន្ធផ្សព្វផ្សាយត្រូវបានអញ្ជើញឱ្យដាក់សំណើលើបញ្ហាទាក់ទងនឹងព្រៃឈើក្នុងប្រទេសកម្ពុជា។

ពិចារណាលើគោលដៅ និងផលប៉ះពាល់នៃរបាយការណ៍របស់លោកអ្នក។​ តើរបាយការណ៍របស់លោកអ្នកអាចជំរុញអោយមានការសន្ទនា និងលើកកម្ពស់ការយល់ដឹងយ៉ាងដូចម្តេច (ក្នុងចំណោមអ្នកបង្កើតគោលនយោបាយ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលរស់នៅជិត និងពឹងផ្អែកលើព្រៃឈើ ព្រមទាំងអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ) អំពីបញ្ហាដូចជាការគ្រប់គ្រង និងអភិបាលកិច្ចព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ ការរិចរិលព្រៃឈើ និងការអភិរក្សជីវចម្រុះនៅក្នុងកម្ពុជា?

សំណើនេះគួរតែគូសបញ្ជាក់និងផ្តោតសំខាន់ទៅលើសំឡេងរបស់ប្រជាជនក្នុងស្រុក និងមានផែនការចែកចាយដ៏ខ្លាំងខ្លាមួយដើម្បីមានឥទ្ធិពលទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និង/ឬតំបន់ (អាចជាការបោះពុម្ព អនឡាញ និង/ឬផ្សាយ ឬរួមបញ្ចូលគ្នាទាំងអស់)។ ផែនការនេះត្រូវរួមបញ្ចូលលិខិតប្តេជ្ញាចិត្តពីអ្នកកែសម្រួល និងអ្នកបោះពុម្ពផ្សាយដែលមានចំណាប់អារម្មណ៍ ហើយធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលពួកគេស្នើសុំ។

ពាក្យស្នើសុំអាចជាភាសាអង់គ្លេសក៏បាន។ ការរាយការណ៍អាចធ្វើឡើងជាភាសាអង់គ្លេស ឬខ្មែរ។ គណៈកម្មាធិការត្រួតពិនិត្យនឹងជ្រើសរើសគម្រោងជ័យលាភីណាដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃសំណើ ដោយផ្តល់អាទិភាពទៅលើកិច្ចសហការដែលអាចគ្របដណ្តប់លើ អ្នកអាន​​​ អ្នកស្តាប់ និងទស្សនិកជនក្នុងស្រុក និង/ឬអន្តរជាតិបានយ៉ាងទូលំទូលាយ។

សូមចុចទីនេះដើម្បីចូលទៅកាន់ទម្រង់ពាក្យសុំ។

លក្ខណៈវិនិច្ឆ័យសម្រាប់សំណើ៖

● រំលេចប្រធានបទលើបញ្ហាជាប្រព័ន្ធ និងបញ្ហាសំខាន់ៗខ្លាំងស្តីពីព្រៃឈើកម្ពុជា។

● ជាការប្រសើរណាស់ បើមានកិច្ចសហការគ្នា។ នេះអាចរួមបញ្ចូលអ្នកកាសែតក្នុងស្រុក និង/ឬជនជាតិដើមភាគតិច ឬដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក-អន្តរជាតិ។

● មានផែនការចែកចាយដ៏រឹងមាំ និងជាយុទ្ធសាស្ត្រ។

● បង្ហាញការយកចិត្តទុកដាក់លើការកែសម្រួល ការរាយការណ៍ និងស្តង់ដារសុវត្ថិភាព (ឧទាហរណ៍ ផែនការធ្វើដំណើរដោយប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាពសម្រាប់អ្នកសារព័ត៌មាន និងសហគមន៍);

● ប្រើប្រាស់បច្ចេកទេសរាយការណ៍ប្រកបដោយភាពច្នៃប្រឌិត ដូចជាសារព័ត៌មានទិន្នន័យ និងការនិទានរឿងពហុប្រព័ន្ធផ្សព្វផ្សាយ (រូបថត វីដេអូ រូបភាពជំនួយជាដើម​។ល។) ដើម្បីបង្កើតរឿងដែលមានភាពរឹងមាំខ្លាំង ដោយមានគ្រោះថ្នាក់ ឬមានហានិភ័យសុវត្ថិភាពតិចតួចបំផុតចំពោះអ្នកផ្តល់ព័ត៌មាន។

ចំនួន​ថវិកា​​

ថវិកា​សម្រាប់គម្រោងនីមួយៗ​មានចំនួន​ចាប់​ពី ២០០០ ទៅ ៧០០០ ដុល្លាអាមេរិក។ អ្នកក៏អាចទទួលបានថវិកាច្រើនជាងនេះដែរ  អាស្រ័យទៅលើគម្រោងជាក់ស្តែង។ 

ថវិកានេះអាចចំណាយទៅលើ៖

  • ប្រាក់ឧបត្ថម្ភដល់អ្នកសារព័ត៌មានក្នុងស្រុក
  • ការធ្វើដំណើរ និងការស្នាក់នៅ
  • ការវិភាគទិន្នន័យ និងការរចនាទិន្នន័យ និងរូបភាព​

សម្រាប់គម្រោងដែលទទួល​បានជ័យលាភី​ យើងនឹងផ្តល់ថវិការពាក់កណ្តាលនៃថវិកាដែលអ្នក​បាន​ស្នើ នៅមុនពេល​ចុះទៅយក​ព័ត៌មាន ហើយថវិកាដែលនៅសល់នឹងផ្តល់អោយនៅក្រោយពេល​ផ្ញើអត្ថបទរឿងដើម្បីត្រៀម​ផ្សព្វផ្សាយ។

ដាក់ពាក្យនៅទីនេះ

បើមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម៖ Harry Surjadi នៅ [email protected]

ការដាក់ពាក្យស្នើសុំជំនួយ មានជាជំហានដូចខាងក្រោម៖

ការដាក់ពាក្យស្នើសុំ «មូលនិធិសារព័ត៌មាន Rainforest» បើកទទួលពាក្យ​ពេញមួយឆ្នាំ លើកលែងតែមានការជូនដំណឹងមុនថាមានកំណត់កាលបរិច្ឆេទជាក់លាក់មួយ​​។ នេះមានន័យថា បេក្ខជនអាចដាក់ពាក្យស្នើសុំរបស់ពួកគេបានគ្រប់ពេលវេលា។

ខាងក្រោមនេះជាការណែនាំជាជំហានៗ អំពីរបៀបដាក់ពាក្យ និងបញ្ជូនពាក្យស្នើសុំ «មូល​និធិ​សារព័ត៌មាន​ Rainforest» ៖

ជំហានទី ១៖ បង្កើតគណនីមួយដើម្បី​ដាក់ពាក្យស្នើសុំ

បំពេញព័ត៌មានដែលត្រូវការដើម្បីបង្កើតបាន​​គណនីមួយ​។ អ្នកគួរប្រើ អាស័យដ្ឋានអ៊ីមែល ដែលអ្នកប្រើជាប្រចាំ ហើយបង្កើតពាក្យសម្ងាត់ផ្ទាល់ខ្លួនសម្រាប់គណនីនេះ។

ជំហានទី ២៖ ចូលទៅអ៊ីមែលរបស់អ្នក រួចចុច​​បញ្ជាក់លើគណនីរបស់អ្នក

ចូលទៅអ៊ីមែលដែលអ្នកបាន​​ប្រើវា​ក្នុងការ​បង្កើត​គណនីបញ្ជូនពាក្យស្នើសុំនេះ​ ដើម្បី​បញ្ជាក់​ការ​ចុះ​ឈ្មោះ​​។ សូមអនុវត្តតាមការណែនាំនៅក្នុងអ៊ីមែលរបស់អ្នក។

ជំហានទី ៣៖ ចុះឈ្មោះ និងចាប់ផ្តើមបំពេញទម្រង់បែបទក្នុង​ពាក្យស្នើសុំរបស់អ្នក

បន្ទាប់ពីអ្នកចុះឈ្មោះចូលទៅក្នុងប្រព័ន្ធហើយ ឥឡូវនេះអ្នកអាចចាប់ផ្តើមបំពេញ​ទម្រង់​បែបបទ​នៃ​​​មូល​និធិសារព័ត៌មាន​ Rainforest សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់ដោយ​មជ្ឈមណ្ឌល Pulitzer ។

សូម​ចុចចូល​តំណភ្ជាប់នេះ​ ៖https://pulitzercenter.submittable.com/submit/149094/rjf-southeast-asia-grant-application-local-and-regional-reporting-pendaftaran?previousLoginDate=2022-07-28T13%3a28%3a08.1430000Z

បំពេញព័ត៌មានទាំងអស់ រួចចុច៖

ជំហានទី ៤៖ បំពេញព័ត៌មានដែលត្រូវការទាំងអស់នៅលើពាក្យស្នើសុំ

នៅក្នុងទំព័រនេះ បំពេញចំណងជើងគម្រោងរបស់អ្នក សេចក្តីលម្អិតអំពីគម្រោង និងចំនួន​ថវិកាសរុបសម្រាប់គម្រោង​ ។ល។ អ្នកក៏​ត្រូវភ្ជាប់មកជាមួយនូវ​ គំរូ​នៃការងារដែលធ្លាប់ធ្វើពីមុនមួយចំនួន និងអ្នក​ ធានាបញ្ជាក់អំពីការងាររបស់អ្នក។ ចំពោះ​សំណួរដែលមានសញ្ញាផ្កាយ ឬសញ្ញាសម្គាល់ អ្នកចាំបាច់ត្រូវតែបំពេញព័ត៌មានទាំងនេះកុំបីខាន​ ហើយត្រូវ​យកចិត្តទុកដាក់ទៅលើចំនួនពាក្យដែលត្រូវបាន​​កំណត់​។​ វាប្រសើរ​បំផុត ប្រសិនបើអ្នក​រៀបចំព័ត៌មានរបស់អ្នកទុកជាមុន។
កំណត់ចំណាំ អ្នកអាចត្រលប់មកបន្តការងារលើពាក្យសុំរបស់អ្នកនៅពេលក្រោយ មុនពេលអ្នកសម្រេចចិត្តចុចបញ្ជូន​។

ជំហានទី ៥៖ នៅពេលដែលព័ត៌មានរបស់អ្នកត្រូវបានបំពេញចប់ សូមគូសធីកប្រអប់ ហើយចុចបញ្ជូនពាក្យស្នើសុំ

មុនពេលអ្នកចុចបញ្ជូនពាក្យស្នើសុំ សូមអ្នកត្រួតពិនិត្យឡើងវិញនូវចម្លើយនិង​ព័ត៌មាន​លម្អិតរបស់​អ្នក។

អ្នកអាចទាក់ទងក្រុមការងារ​មូលនិធិសារព័ត៌មាន​​ Rainforest ប្រសិនបើមានចម្ងល់ផ្សេងៗ។ 

សូមមានសំណាងល្អ!

RELATED INITIATIVES

yellow halftone illustration of a logging truck holding logs

Initiative

Rainforest Reporting

Rainforest Reporting

RELATED TOPICS

a yellow halftone illustration of a truck holding logs

Topic

Rainforests

Rainforests
yellow halftone illustration of an elephant

Topic

Environment and Climate Change

Environment and Climate Change